ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជា-ថៃ កំពុងរៀបចំក្រុមការងារ ដើម្បីពិភាក្សាគ្នា រឿងកែសម្រួលអាវុធធន់ធ្ងន់ចេញពីព្រំដែន។
ទឹកទន្លេស្រែពកកំពុងហក់ឡើងដល់កម្រិតអាសន្នបណ្ដាលឱ្យជន់លិចផ្ទះ វត្តអារាម សាលារៀនជាច្រើនកន្លែងនៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី។
ក្រុមការងារដោះមីនតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បានជួបពិភាក្សាគ្នាលើកដំបូង ដើម្បីបង្ហាញពីសមាសភាព និងឯកសារសម្រាប់ប្រតិបត្តិការដោះមីន។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ ខែកញ្ញា ថា រដ្ឋធម្មនុញ្ញកម្ពុជាសព្វថ្ងៃមានតែនៅលើក្រដាស។
មេទ័ពភូមិភាគ២ថៃបានព្រមានថា នឹងឈប់ជជែកជាមួយភាគីកម្ពុជា ដោយចោទថា កម្ពុជាមិនមានឆន្ទៈដកកងទ័ពចេញពីព្រំដែន និងចោទថា កម្ពុជាបន្តដាក់មីនថ្មី និងបង្ហោះដ្រូនចូលដីថៃជាដើម។
លោក សម រង្ស៊ី បានលើកឡើងថា ប្រសិនបើការបើកព្រលានយន្តហោះអន្តរជាតិភ្នំពេញតេជោ ដើម្បីជាប្រយោជន៍ជាតិ និងពលរដ្ឋ លោកអបអរសាទរ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ចាប់ផ្ដើមចេញឆ្លើយឆ្លងនឹងមេដឹកនាំយោធាថៃជាថ្មីហើយ បន្ទាប់ពីស្ងៀមស្ងាត់អស់រយៈពេលប្រមាណ២ខែ។
កម្ពុជាបានចាត់ទុកទង្វើនេះ ថាជាការរំលោភធម្មនុញ្ញអាស៊ាន អង្គការសហប្រជាជាតិ និងអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំងពីរ។
ពលរដ្ឋនៅវត្តព្រះវិហារសួគ៌ ស្ថិតក្នុងខេត្តកណ្ដាល បានធ្វើពិធីប្រណាំងសេះនិងក្របីតាមបែបប្រពៃណី នៅថ្ងៃបុណ្យភ្ជុំបិណ្ឌចុងក្រោយ កាលពីថ្ងៃទី២២ ខែកញ្ញា។
ប្រជាពលរដ្ឋខ្មែររាប់រយនាក់ នៅថ្ងៃទី២២ខែកញ្ញា បានចុះឃ្លាំមើលព្រំដែន នៅភូមិព្រៃចាន់ និងជោគជ័យ ដើម្បីការពារមិនឱ្យទាហានថៃរាយបន្លាលួសយកដីខ្មែរ។